About us

ទស្សនៈ

ចង់ឃើញប្រទេសកម្ពុជាជាប្រទេសប្រតិបត្តិពុទ្ធោវាទប្រកបដោយប្រសិទ្ធភាព និង គុណភាព។

Vision: Cambodia is a country where people practice Buddhist teaching effectively.

បេសកកម្ម

បណ្ដាញបេជ្ញាយ៉ាងមុតមាំដើម្បីប្រមូលកម្លាំងរួមក្នុងការស្ដារ កសាង និងចូលរួមថែរក្សាពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសដែលមានតម្លៃលីលធម៌ខ្ពង់ខ្ពស់ និងយកព្រះធម៌ជាគោលសម្រាប់ជីវិត អភិវឌ្ឍន៍ ដឹកនាំប្រទេស និងការដោះស្រាយបញ្ហាផ្សេងៗ។ ដើម្បីសម្រេចនូវគោលបំណងនេះ សមាជិកបណ្ដាញ ប្ដេជ្ញាដូចតទៅ ៖

  1. កសាងសមត្ថភាព និងសាមគ្គីភាពរវាងវីរិយជន និងស្ថាប័នទ្រទ្រង់ពុទ្ធសាសនា ដើម្បីឲ្យមានសមត្ថភាពក្នុងការទ្រទ្រង់ និងការពារពុទ្ធសាសនា។
  2. ប្រមែប្រមូលធនធាន ពិសេសក្នុងសមាជិកបណ្ដាញ ដើម្បីជួយរំលោះទុក្ខលំបាករបស់ពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ឬ ភាពអត់ឃ្លាន។
  3. បង្កើនការយល់ដឹងអំពីពុទ្ធសាសនាដល់សាធារណជនតាមរយៈការពង្រឹងសមាជិកបណ្ដាញ។
  4. កាត់បន្ថយការប្រតិបត្តិប្រាកចាកពុទ្ធវិន័យ ពុទ្ធទស្សនៈ និងការរំលោភលើសិទ្ធិពុទ្ធសាសនិក។

Mission: The BKSN commits ourselves strongly to participate in rehabbing, developing and preserving our Buddhism in Cambodia so that it become a country where morality increasing and better using Dhamma is a way of life, manage the country and address social problems. We achieve this through:

  1. Building capacity of the Buddhist and social activists and Buddhist institutions;
  2. Mobilizing resources, especially within the network, to involve in releasing people’s suffering from different causes;
  3. Increasing public understanding on Dhamma through the network members
  4. Reducing wrong practices of Buddhist Vinaja, Buddhist Philosophy and violent actions against Buddhists.

គោលបំណងរួម (រយៈពេលប្រាំឆ្នាំ : ២៥៥១២៥៥៥)

ពង្រឹងការប្រតិបត្តិ និងថែរក្សាពុទ្ធសាសនា។

គោលបំណងជាក់លាក់

  1. កសាងសមត្ថភាព និងសាមគ្គីភាពសមាជិកបណ្ដាញ។
  2. កាត់បន្ថយទុកលំបាករបស់ពលរដ្ឋនៅពេលមានមហន្តរាយ ភាពក្រតោកយ៉ាក មានទុក្ខផ្សេងៗ។
  3. កាត់បន្ថយការប្រតិបត្តិប្រាកចាកវិន័យបញ្ញតិ និងពុទ្ធទស្សនៈ។
  4. កាត់បន្ថយការរំលោភលើសិទ្ធិពុទ្ធសាសនា។

ការផ្សព្វផ្សាយអំពីបណ្ដាញ

ផ្សព្វផ្សាយសកម្មភាពតាមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន អត្ថបទផ្សាយ ការចូលរួមក្នុងសកម្មភាពសង្គម និងការផ្សព្វផ្សាយតៗគ្នា។

ដៃគូ

ក្រសួង ឬមន្ទីរធម្មការ ព្រះសង្ឃ និងអាចារ្យវត្តនានា មណ្ឌលបណ្ដុះបណ្ដាលពុទ្ធសាសនា សប្បុរសជន និងអ្នកគាំទ្របណ្ដាញពុទ្ធសាសនិកអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ម្ចាស់អំណោយផ្សេងៗ និងអាជ្ញាធរដែនដី។

ទំហំនៃការងារ

កម្រិតជាតិ

ក្រុមគោលដៅ

សមាជិកបណ្ដាញដែលជាអង្គការ សមាគមពុទ្ធសាសនា និង វីរិយជនពុទ្ធសាសនា និង សង្គម។

ទំនាក់ទំនង (contact):

អគ្គលេខាធិការៈ (៨៥៥) ១២៦១៥ 0៨១

General Executive Secretary:  855 12 615 081

តំណាងៈ (៨៥៥) ១២៧៦៦០៤៥

Representative: (855) 12766 045

Email: 012766045@mobitel.com.kh; or chanthorn22@yahoo.com

គេហទំព័រ (web): www.bksn.wordpress.com

Address: House#B1, Street 87BT, Sankat Beong Tumpun, Khan Mean Cheay, Phnom Penh Capital, Kingdom of Cambodia.

មើលរូបភាពការិយាល័យ View to see the officepictures  http://www.mluppreahthor.org/contact.html

ប្រសិនបើព្រះតេជគុណ ឧបាសក ឧបាសិកា ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា អស់លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុង និង ក្រៅប្រទេស មានសទ្ធាជ្រះថ្លា ចង់ចូលរួមឧបត្ថមបណ្តាញយើងខ្ញុំព្រះករុណា ខ្ញុំបាទ សូមមេត្តាផ្តល់ការឧបត្ថម្ភតាមរយៈលេខគណនីយដូចខាងក្រោម៖

ឈ្មោះគណនីៈ  បណ្តាញពុទ្ធសាសនិក និង សង្គមខ្មែរ (BKSN)

លេខគណៈនីៈ ២៩០០-១០-៦៥៨៨៧៣ – ១៣ (ធនាគារ ACLEDA សាខាបឹងត្របែក ភំ្នពេញ)

Account Name: Buddhists and Khmer Society Network (BKSN)

Account No.: 2900-10-658873-13 (Boeng Trabek Branch, ACLEDA Bank, Phnom Penh)

សូមអរព្រះគុណ និង អរគុណ ៚

រចនាសម្ព័ន្ធ (Structure)

Structure BKSN for Publication

Constitution

Constitution BKSN 27 03 09

Core Strategy

Core Strategy for P – 20 09 07

Comments are closed.